ក្នុងឆ្នាំ ២០២៤ ថ្មីៗនេះ កម្ពុជាមានកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលមានលក្ខណៈបទដ្ឋានកម្រិតអន្ដរជាតិ ប្រហាក់ប្រហែលទំនាក់ទំនងបណ្ដាញសង្គមដែលពេញនិយមក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដូចជា Telegram និង WhatsApp ជាដើម។ ឥឡូវនេះ អ្នកអាចស្វែងរក និងដំឡើងកម្មវិធីនេះប្រើប្រាស់បានតាមរយៈ App Store (ISO) និង Playstore (Android) បានហើយ។
CoolApp ជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមកម្រិតសកលដំបូង ដែលបានអភិវឌ្ឍដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាជនជាតិខ្មែរ។ កម្មវិធីនេះចំណាយពេលអភិវឌ្ឍអស់ប្រហែល ៣ មកម្លោះ ពោលគឺតាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៤ នេះ។
CoolApp មានមុខងារជាច្រើនដូចជា ផ្ញើសារ ហៅទូរសព្ទ ហៅទូរសព្ទមានវីដេអូ (ប្រហែលខ្មែរយើងគួរបង្កើតពាក្យ ហៅទូរទស្សន៍ = Video call) ក្រុមទំនាក់ទំនង ហើយជាពិសេសមានមុខងារ Encryption data (រក្សាទិន្នន័យប្រើប្រាស់ដាច់ដោយលែក និងជាសំខាន់) សុវត្ថិភាព និងឯកជនភាពបុគ្គល ដោយប្រើប្រាស់ Internet Local (Dix) ។ ជាមួយមុខងារដ៏សម្បូរបែប និងបច្ចេកវិទ្យាទំនើប CoolApp អាចធានាបាននូវគុណភាពនូវហៅទូរសព្ទ និងហៅវីដេអូ កម្រិតច្បាស់នៃរូបភាប និងរលកសម្លេង។
នេះជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមថ្មីមួយ ហើយជាមោទនាភាពថ្មីមួយ ព្រោះវាជាកម្មវិធីដំបូងដែលបង្កើតឡើងដោយជនជាតិខ្មែរ បំពេញតម្រូវការយ៉ាងសមស្របសម្រាប់ការទំនាក់ទំនងក្នុងសម័យឌីជីថល ៤.០ របស់កម្ពុជា។
ស្វែងយល់បន្ថែម: https://coolapp.chat/
តំណសម្រាប់ទាញយកកម្មវិធីនេះ
Playstore: https://play.google.com/store/apps/details?id=asia.coolapp.chat&hl=en
AppStore: https://apps.apple.com/kh/app/coolapp-messenger/id1617434516