នៅក្នុងវិស័យរចនាជំហាននៃការប្រមូលគំរូជារឿងដ៏សំខាន់មួយ។ វាជាជំហានដែលជួយរកអ្នករចនាទទួលបានព័ត៌មានបន្ថែមលើគម្រោងរបស់ខ្លួន ការបំផុសគំនិត និងទស្សនទាននានា។ ជំហាននេះ អ្នករចនាតែស្រាវជ្រាវលើអ៊ិនធើណឺតច្រើនបំផុត ហើយប្រមូលផ្តុំដើម្បីធ្វើការរចនាថ្មីមួយដែលមិនឱ្យដូចគេ (មិនចម្លងគេ) ពោលដើម្បីបំផុសគំនិតប៉ុណ្ណោះ។
ការស្រាវជ្រាវនេះ ធម្មតាអ្នករចនាតែងទាញយករូបភាពជាច្រើនដាក់ក្នុងទីតាំងមួយ ប៉ុន្ដែវានឹងត្រូវចំណាយពេលយូរក្នុងការទាញយក និងរក្សទុកម្ដងមួយៗ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ យើងមកស្គាល់កម្មវិធីមួយដែលអនុញ្ញាតឱ្យយើងទាញរូបភាពដាក់ក្នុងផ្ទាំងរក្សាទុកបណ្ដុះអាសន្នមួយនោះគឺ ព្យូររីហ្វ (PureRef)។ ការទាញយករូបភាពដាក់នៅមួយកន្លែងតាមរយៈ PureRef មានភាពងាយស្រួល និងរហ័ស ដែលនឹងធ្វើឱ្យការងាររបស់អ្នករចនាក្នុងជំហានប្រមូលគំរូ និងការបំផុសគំនិតកាន់តែមានផលិតភាពជាងមុខទ្វេដង។
ជាពិសេសយើងអាចទាញយកកម្មវិធី PureRef នេះដោយឥតគិតថ្លៃតាមរយៈគេហទំព័រ PureRef ។