កម្មវិធី Microsoft Office ខ្លះមានមុខងារ embed font (បង្កប់ពុម្ពអក្សរ) ដើម្បីឱ្យពុម្ពអក្សរដែលនៅលើឯកសាររបស់យើងរក្សាទម្រង់ដដែលពេលបើកមើល ឬកែលើកុំព្យូទ័រ ឬឧបករណ៍ផ្សេងដែលគ្មានពុម្ពអក្សររបស់យើងបាន។
ការបង្កប់ពុម្ពអក្សរ (Embed font) អាចធ្វើបានទាំងកម្មវិធី Word និង PowerPoint
- ចុច tab File រួចចុច Options (Shortcut: Alt, F, T, S)
- អូសចុះក្រោម រួចចុចពាក្យ Save
- អូសចុះក្រោម ស្វែងរកពាក្យ Preserve fidelity when sharing this document (Word) ឬ Preserve fidelity when sharing this presentation (PowerPoint) រួចចុចធីក Embed fonts in the file
- ចុងក្រោយចុច Ok
នៅកន្លែងនេះ យើងឃើញមានជម្រើស ២ មានដូចជា Embed only the characters used on this document (best for reducing file size) និង Do not embed common system fonts
ជម្រើស Embed only the characters used in the document/presentation អាចជួយកាត់បន្ថយទំហំផ្ទុកឯកសារ ប៉ុន្ដែប្រសិនកែលើឧបករណ៍ផ្សេងវានឹងខូចទម្រង់ពុម្ពអក្សរ។ ជម្រើសនេះ ដូចគ្នាទាំង Word និង PowerPoint ។
ជម្រើសមួយនេះវិញមានតែនៅលើ Word ទេ Do not embed common system fonts វាធ្វើឱ្យទំហំផ្ទុកឯកសារធំជាង ប៉ុន្ដែយកទៅកែលើឧបករណ៍គ្មានពុម្ពអក្សរដែលប្រើនោះបានដោយសេរី។
លើ PowerPoint មានពីជម្រើសដូចគ្នា ហើយជម្រើសទី២ Embed all characters (best for editing by other people) ដំណើរការដូចជម្រើសទី២ លើ Word ដែរ។
ប្រសិនមានបញ្ហាលើការបង្កប់ពុម្អអក្សរ
ដើម្បីប្រាកដថាពេលបង្កប់ពុម្ពអក្សរអាចធ្វើបានដោយជោគជ័យ យើងត្រូវដឹងថាមិនរាល់ពុម្អអក្សរទាំងអស់សុទ្ធតែអាចបង្កប់បានទេ។ ផលិតករពុម្ពអក្សរអាចកំណត់សមត្ថភាពពុម្ពអក្សររបស់ខ្លួនច្រើនយ៉ាងរួមមាន៖ Non-embeddable, Preview/Print, Editable, និង Installable ដែលក្នុងនោះមានតែ Editable និង Installable ប៉ុណ្ណោះដែលអាចបង្កប់បាន។



