Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

លោក អេឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិករបស់ xAI ណែនាំំគំរូបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok 3 ជាបញ្ញាសប្បនិមិត្តដែលឆ្លាតវៃបំផុតមួយ ហើយលោកបានប្រកាសថា វាឆ្លាតគេជាងបំផុតក្នុងលោកនេះ។ ជំនាន់បន្ទាប់របស់ AI នេះ នឹងនាំមកនូវភាពច្បាស់លាស់លើផ្នែកសំខាន់ៗដូចជា ប្រកបដោយហេតុផល បំប្លែងសារអក្សរទៅជាវីដេអូ និងកែតម្រូវសមត្ថភាពដោយខ្លួនឯងពីមួយពេលទៅមួយពេល។ ជាមួយមុខងារនវានុវត្តរបស់វា Grok 3 នឹងរួមចំណែកផ្លាស់ប្ដូរវិស័យ AI នៅពេលខាងមុខ។

អត្ថន័យនៃឈ្មោះ Grok

ក្នុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ លោក អេឡុន ម៉ាស បានពន្យល់ពីការបំផុសគំនិតពាក្យ Grok ថាបានដកស្រង់ពីរឿងនិទានមួយ។ នៅរឿងនោះ Grok តំណាងឱ្យអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយយល់ច្បាស់ពីរឿងអាថ៌កំបាំងសព្វគ្រប់បែបយ៉ាង។​ នេះមានន័យថា វាជាកម្រិតដែលលើសពីចំណេះដឹងរបស់មនុស្សធម្មតា និងដែលពោលពេញទៅដោយគំនិតយ៉ាងសម្បូរបែប។ លោក អេឡុន ម៉ាស សង្កត់ធ្ងន់ថា មូលដ្ឋានយល់ដឹងខ្ពស់ និងការយល់ច្បាស់ដ៏ជម្រៅចិត្ត គឺជាគោលគំនិតនៃការបង្កើតគំរូបញ្ញាសប្បនិមិត្ត Grok 3 នេះ។​ ឈ្មោះនេះ ឆ្លុះបញ្ចាំងទស្សនវិស័យរបស់ Grok ផ្សាភ្ជាប់អ្នកប្រើប្រាស់ដ៏កម្រិតដូចមនុស្សពិតៗ ឆ្លើយតបលើសពីសំណួរបច្ចេកទេស ពោលគឺមានន័យគ្រប់គ្រាន់ និងយល់ចិត្តមនុស្សបាន។

សមត្ថភាពគ្មានគូប្រៀបរបស់ Grok 3

មិនត្រឹមតែសមត្ថភាពសន្ទានគ្រប់យ៉ាងដូចដៃគូពិភាក្សាម្នាក់ប៉ុណ្ណោះទេ Grok អាចជាជំនួយការដ៏មានទេពកោសល្យក្នុងបរិបទវិទ្យាសាស្ត្រមិនថា សរសេរកូដ មិនថាគណិតវិទ្យា ដែលធានាបានសុក្រិតភាពខ្ពស់ និងជឿជាក់បាន។ 

លើសពីនេះ Grok 3 ផ្ដល់នូវបទពិសោធន៍សន្ទានដែលគួរឱ្យស្ញប់ស្ញែងតាមរយៈល្បឿននៃការឆ្លើយតបរហ័សបំផុត។ 

Grok 3 Premium នឹងត្រូវដាក់ឱ្យដំណើរការឆាប់ៗនេះ លើបណ្ដាញទំនាក់ទំនង និងផ្សព្វផ្សាយសង្គម X សម្រាប់អ្នក Subscribe គណនី។

វត្តមានរបស់ Grok ជាការមកដល់នៃយុគ្គសម័យបញ្ញាសប្បនិមិត្ត ដោយសារភាពវៃឆ្លាត និងសុក្រិតភាព និងសមត្ថភាពសន្ទាឆាប់រហ័សនេះ នឹងក្លាយជាជំនួសការរបស់មនុស្សគ្រប់គ្នា។ របៀបនេះហើយនៃ AI នឹងផ្លាស់ប្ដូររបៀបដែលមនុស្សយើងបំពេញការងារ បង្កើនផលិតភាពការងារ ភាពច្នៃប្រឌិត និងនវានុវត្ត និងផ្សាភ្ជាប់មនុស្សជាតិជាសកល។


ឯកសារពិគ្រោះ
Swadesi. (2025, February 18). Elon Musk unveils GROK 3: a groundbreaking leap in AI technology. Swadesi. https://swadesi.com/elon-musk-unveils-grok-3-a-groundbreaking-leap/

ក្រឹម គីរី

បរិញ្ញាបត្រសហគ្រិនភាពពីសកលវិទ្យាល័យបញ្ញាសាស្ត្រ និងជំនាញហិរញ្ញប្បទានពាណិជ្ជកម្ម។

Post a Comment

Previous Post Next Post