យោងតាមសេចក្ដីណែនាំ ស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ យើងខ្ញុំសូមណែនាំរបស់គណនាចំនួនពីររបៀប និងបកស្រាបវិធីដែលក្រសួងកំណត់ "លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ" ឬហៅឱ្យងាយយល់ថា Adjustment ។
គួរយល់ដឹងថារបៀបគណនីនេះ គឺចាប់មានសុពលភាព ឬអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៣ តរៀងទៅ។ ប្រសិនមានបច្ចុប្បន្នភាពអ្វីផ្សេង យើងខ្ញុំនឹងជូនដំណឹងនៅពេលក្រោយ និងតាមដានទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដារ។
ដើម្បីស្វែងយល់ពីរបៀបគណនាយើងគប្បីដឹងពីព័ត៌មានដូចខាងក្រោម៖
១. តារាងអត្រាកំណើនតាមថ្នាក់ថ្មី
ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ | អត្រាពន្ធ |
---|---|
ពី ០៛ ដល់ ១ ៥០០ ០០០៛ | ០% |
ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ | ៥% |
ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ | ១០% |
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ | ១៥% |
លើសពី ១២ ៥០០ ០០០៛ | ២០% |
២. កូន ឬសហព័ទ្ធក្នុងបន្ទុកម្នាក់រដ្ឋអនុញ្ញាតឱ្យដកប្រាក់ខែ 150 000រៀល (១៥ម៉ឺន) ក្នុងមួយនាក់។ ក្នុងន័យនេះបន្ទុកមានន័យថា សហព័ទ្ធរបស់បុគ្គលនោះមិនធ្វើការមានប្រាក់បៀរវត្សឡើយ។
តាមព័ត៌មានក្នុងតារាងនេះយើងមានវិធីគណនាមួយបែប សូមស្វែងយល់តាមការគណនាខាងក្រោម៖
ឧទាហរណ៍៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ គ្មានកូន ឬប្រពន្ធក្នុងបន្ទុក។
ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = 4100 រៀល
នោះយើងបានប្រាក់ខែលោក រស្មី 3,280,000.00 រៀល
យោងតាមតារាងអត្រាកំណើនតាមថ្នាក់ថ្មី អត្រាពន្ធលើប្រាក់ខែ 3,280,000.00 រៀល ត្រូវកាត់ពន្ធ 10% ប៉ុន្ដែតាមរបៀបគណនាត្រឹមត្រូវយើងត្រូវដកប្រាក់រួចពន្ធ 1 500 000៛ និង ប្រាក់ប្រមាណ 5០០ ០០០៛ សម្រាប់ពន្ធ 5% និងនៅសល់ត្រូវគណនានឹងអត្រាពន្ធ 10%។
តាមព័ត៌លម្អិតដែលមានយើងអាចគណនាដូចខាងក្រោម៖
ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ (រៀល) | អត្រា | ពន្ធ |
---|---|---|
1,500,000.00 | 0% | - |
500,000.00 | 5% | 25,000.00 |
1,280,000.00 | 10% | 128,000.00 |
សរុប | 153,000.00 រៀល | |
គិតជាប្រាក់ដុល្លារ | 37.32 ដុល្លារ |
៣. លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ដើម្បីឱ្យការគណនាកាន់តែងាយស្រួល គេត្រូវយកកម្រិតលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ មកគណនាជាមួយគ្នា។
ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ | អត្រាពន្ធ | លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ |
---|---|---|
ពី ០៛ ដល់ ១ ៥០០ ០០០៛ | ០% | - |
ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ | ៥% | 75 000 |
ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ | ១០% | 175 000 |
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ | ១៥% | 600 000 |
លើសពី ១២ ៥០០ ០០០៛ | ២០% | 1 225 000 |
របៀបគណនាជាមួយលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ឧទាហរណ៍ទី១៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ គ្មានកូន ឬប្រពន្ធក្នុងបន្ទុក។
ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = 4100 រៀល
នោះយើងបានប្រាក់ខែលោក រស្មី 3,280,000.00 រៀល
គេបាន [(3,280,000.00 - 0)*10%]-175 000 = 153,000.00 រៀល (37.32USD
ឧទាហរណ៍ទី១៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ មានកូន១ ឬប្រពន្ធធ្វើការដូចគ្នា។
ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = 4100 រៀល
នោះយើងបានប្រាក់ខែលោក រស្មី 3,280,000.00 រៀល
កូន ១ ស្មើនឹង 150 000 រៀល
គេបាន [(3,280,000.00 - 150 000)*10%]-175 000 = 138 000 រៀល (33.66USD)
ទាញយកគំរូសម្រាប់អនុវត្តន៍៖
Download Sample
នេះជារបៀបដែលក្រសួងកំណត់ លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
Stage | Amount | Secondary |
---|---|---|
1/ Difference (1–2) | ||
1,500,000.00 | - | |
500,000.00 * 5% | 25,000.00 | |
2,000,000.00 * 10% | 100,000.00 | |
Substract | 75,000.00 | |
2/ Difference (2–3) | ||
1,500,000.00 | - | |
500,000.00 * 5% | 25,000.00 | |
6,500,000.00 * 10% | 650,000.00 | |
8,500,000.00 * 10% | 850,000.00 | |
Substract | 175,000.00 | |
3/ Difference (3–4) | ||
1,500,000.00 | - | |
500,000.00 * 5% | 25,000.00 | |
6,500,000.00 * 10% | 650,000.00 | |
4,000,000.00 * 15% | 600,000.00 | |
12,500,000.00 * 15% | 1,875,000.00 | |
Substract | 600,000.00 | |
4/ Difference (4–5) | ||
1,500,000.00 | - | |
500,000.00 * 5% | 25,000.00 | |
6,500,000.00 * 10% | 650,000.00 | |
4,000,000.00 * 15% | 600,000.00 | |
Sum | 1,275,000.00 |