ហ៊ែនប្រេក(HandBrake) ជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows, MacOS, និង Linux ។ វាអនុញ្ញាឱ្យអ្នកបំប្លែងវីដេអូពីទម្រង់(format) មួយទៅទម្រង់(format) មួយទៀត រួមទាំងទម្រង់(format) MKV ទៅជា MP4 និងទម្រង់ជាច្រើនទៀត។ សំខាន់ជានេះវាមានទំហំផ្ទុកតូច ធ្វើការបានរហ័ស និងឥតគិតថ្លៃ។
ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4?
គន្លឹះបន្ថែម ៖ ក្នុងករណីអ្នកចង់បំប្លែងវីដេអូច្រើនក្នុងពេលតែមួយក្នុង HandBrake អាចជួយបានដែល។ ធ្វើតាមជំហានខាងលើពី១ដល់៥ ម្ដងមួយ រួចចុងក្រោយចុង Start Encode Queue តែប៉ុណ្ណោះ។
ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4?
- កម្មវិធីកាត់តវីដេអូមួយចំនួនឱ្យអនុញ្ញាតឱ្យប្រើ MKV ក្នុងកិច្ចការដោយផ្ទាល់ ឧទាហរណ៍ Adobe Premiere Pro, Final Cut
- មានឧបករណ៍មិនច្រើននោះទេដែលគាំទ្រវីដេអូទម្រង់ MKV ពោលគឺមិនអាចបើកមើលបាន
ជំហានទាំង ៦ ក្នុងការបំប្លែង MKV ទៅ MP4 ជាមួយ ហ៊ែនប្រេក(HandBrake)
ជំហានទី១ ៖ ទាញយក និងតម្លើងកម្មវិធីឱ្យកុំព្យូទ័រ ចូលទៅកាន់គេហទំព័រ ហ៊ែនប្រេក(HandBrake) រួចចុច Download និងតម្លើងលើកុំព្យូទ័រ។
ជំហានទី២ ៖ ចូលទៅកាន់វីដេអូ MKV រួចទាញចូល HandBrake ឬបើកកម្មវិធី HandBrake រួចចុច Browse ដើម្បីរកឯកសារដែលចង់បំប្លែង
ជំហានទី៣ ៖ ជម្រើស MP4 ជាឯកសារទម្រង់សម្រេច(Outcome format)
ជំហានទី៤ ៖ អាចបង្កើតជាគំរូសម្រាប់ប្រើប្រាស់ពេលក្រោយ (មិនតម្រូវ)
ជំហានទី៥ ៖ កំណត់ទីកន្លែងរក្សាទុក
ជំហានទី៦ ៖ ចុច Start Encode ដើម្បីបំប្លែង